សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ។

ឯកឧត្តម Vivian Balakrishnan បានថ្លែង​អំណរគុណ សម្តេចតេជោ ដែល​បាន​ទទួល​ស្វាគមន៍​ឯកឧត្តម​យ៉ាង​កក់ក្តៅ ដោយក្នុង​នោះ​ ឯកឧត្តមបានឃើញអំពីកា​ររីកលូតលាស់ នៃសំណង់អាគារជាច្រើន​ក្នុងទី​ក្រុងភ្នំពេញ ដែលឆ្លុះបញ្ចាំង​ពីការរីកចម្រើន ដែលជាជោគជ័យ​កម្ពុជា​ក្នុងការស្តារនិង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ។ ឯកឧត្តម Vivian Balakrishnan បានបង្ហាញពីការពេញចិត្ត​ចំពោះ​មិត្តភាព និង​ទំនាក់​ទំនង​ល្អរវា​ង​ប្រទេស​ទាំងពីរ។ សព្វថ្ងៃ​នេះមាន​អ្នក​វិនិយោ​គិនសិង្ហ​បុរី​ជាច្រើន​បានមក​ធ្វើអាជីវ​កម្ម​នៅកម្ពុជា ដែលធ្វើអោយ​សិង្ហបុរី​ជាប់ចំណាត់ថ្នាក់ទី៥ ។ អ្នកវិនិយោគិន​សិង្ហបុរី មានសុទិដ្ឋិ​និយមយ៉ាង​ខ្លាំង​ជាមួយ​នឹង​សុខសន្តិភាព និងស្ថេរភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជាមូលដ្ឋាន​គ្រឹះដ៏​សំខាន់​ នៃកាអភិវឌ្ឍ និងការរីកលូតលាស់នូវសេដ្ឋកិច្ចកម្ពុជា ដែលមាន​កំណើនជាង៧% ក្នុងរយៈ​ពេល​ជាង​២០ឆ្នាំ​កន្លងមកនេះ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Vivian Balakrishnan គឺបាន​ពង្រឹង​បន្ថែមនូវ​ចំណង​មិត្តភាព និង​ទំនាក់​ទំនង​ទ្វេភា​គីកាន់តែ​ល្អប្រសើរជា​មួយ​កម្ពុ​ជានោះ។ សិង្ហបុរីគ្មាន​បញ្ហា​អ្វីជាមួយ​កម្ពុជាទេ ផ្ទុយ​ទៅវិញ​គឺទំនាក់ទំន​ងរមិត្តភាព និងសហប្រតិបត្តិកា​ររវាងប្រទេស​ទាំងពីរអោយ​កាន់តែរលូន និងមានភាព​ងាយស្រួលខ្លាំងឡើងប្រកប​ដោយសក្តានុពល ​លើគ្រប់វិស័យ​រួមទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ និងក្នុងក្រប​ខណ្ឌអាស៊ាន​ផងដែរ។ ទន្ទឹមនឹងនោះដែរ ប្រទេសយើងទាំង​ពីរខិតខំពង្រឹង​គុណភាព និងកិត្យានុភាព​អាស៊ានអោយបាន​រឹងមាំជាមួយ នឹងការធ្វើទំនើ​បកម្ម​អាស៊ានដែលនាំមកនូវផល​ប្រយោជន៍សម្រាប់​ប្រជាជាតិត​ទាំងអស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្រ​បចំពោះការ​លើកឡើងរបស់ លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី ហើយសម្តេចតក៏បាន​បង្ហាញនូវមោទនភាព​រវាងទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដែលមានទំនាក់ទំនងជា​ប្រវត្តិសាស្ត្រ​យូរយារ​មកហើយពុំ ដែលមានបញ្ហាទេ។ ផ្ទុយ​ទៅវិញ​គឺប្រទេសយើង​ទាំងពីរមាន​កិច្ចសហប្រតិបត្តិការ​នៅគ្រប់​មុខព្រួញ​ជាច្រើន ។ សម្តេច​តេជោ​ ក៏បានសម្តែងនូវ​ការគាំទ្រ​ចំពោះគំនិតផ្តួ​ចផ្តើមរបស់​សិង្ហបុរីក្នុង​ការធ្វើ​សមាហរណកម្មអាស៊ាន​ផងដែរ។ ទន្ទឹមនឹងនោះដែរគឺកម្ពុជា​ក៏បានទទួលនូវ​ផលប្រយោជន៍​យ៉ាងច្រើនពីកិច្ចផ្តួចផ្តើម​នេះ ពិសេស​លើការ​អភិវឌ្ឍ​ធនធានមនុស្ស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort