សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ រវាងកម្ពុជា-ថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងចំនួនពីរ រួមមាន៖ សេចក្តីថ្លែងការណ៍រួម​នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះលើកទី៣រវាងប្រទេស ទាំងពីរ ដែលចុះហត្ថលេខាដោយឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា និងឯកឧត្តម ដន ប្រាមុតវីណៃ (Don Pramudwinai)​ រដ្ឋមន្រ្តីការបរទេសថៃ និងកិច្ចព្រម​ព្រៀង​រវាងប្រទេសទាំងពីរ ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការកិបកេងបន្លំពន្ធ ពាក់ ព័ន្ធប្រាក់ចំណូល ដែលចុះ​ហត្ថលេខាដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម ដន ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសថៃ នាថ្ងៃត្រង់ទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ធ្វើសន្និសីទរួមគ្នា ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃត្រង់ទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅភ្នំពេញ ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...