សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី “ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ


CMF:

បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់!

ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ ពីការសម្រេចចិត្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយភាគីថៃ។ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS។

យើងបានជ្រើសរើសយកយន្តការនេះក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែគោរពជាដាច់ខាត។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជានិងថៃមានក្របខ័ណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខ័ណ្ឌទ្វេភាគីនេះគឺអនុស្សារណៈនៃការយោគយល់គ្នានៅឆ្នាំ២០០១ ឬហៅថា MoU 2001។ អនុស្សារណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីដែលយូរអង្វែងនេះ កម្ពុជាបានស្នើឲ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរសោកស្ដាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខ័ណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខ័ណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់បានទៀតឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងហ្មត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ដោយសន្តិវិធី ដែលមាននិងអាចអនុវត្តទៅបាន។

អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋ និងភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះទាំងកម្ពុជានិងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី ក្រោមអនុសញ្ញា UNCLOS។ យន្តការនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន ៥ រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។

ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើត និងអូស្រ្តាលី។ តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរបានដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ២០១៨។

តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅពេលនេះ ជាករណីទី២ ក្នុងប្រវត្តិសាស្រ្ត UNCLOS កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងដោយសុឆន្ទៈពិតប្រាកដ​។

ខ្ញុំសូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ​។ ប៉ុន្តែ ផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជា និងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោមតាមច្បាប់អន្តរជាតិ។

ដំណោះស្រាយដោយសន្តិវិធីជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពតំបន់។ ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រនូវការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននោះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។

ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ។ ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។ នាពេលនេះ កម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។

ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort