សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​អំពី​បញ្ហាព្រំដែន​ជាមួយនាយករដ្ឋមន្រ្តីឡាវ

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹកមិញនេះ សម្តេចអគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញ​ជួបប្រជុំពិភាក្សាអំពី​ដំណោះស្រាយបញ្ហាព្រុំដែន ជាមួយ ឯកឧត្តមបណ្ឌិត ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ​នៅវិមាន​សន្តិភាព។

កម្ពុជា-ឡាវ​បាន​ព្រមព្រៀង គ្នាដោះស្រាយបញ្ហា​ព្រុំដែនជាកញ្ចប់ដើម្បីឈា​នទៅរក​ការបញ្ចប់ទាំង​ស្រុងនូវបញ្ហាព្រំដែន​រវាងប្រទេស ទាំងពីរក្នុងពេលដ៏ឆាប់​ខាងមុខនេះ។ ចំណុចឯកភាពសំខាន់ៗរវាងកម្ពុជា-ឡាវគឺមានដូចជាៈ ១) កម្ពុជា-ឡាវ រួមគ្នាដោះស្រាយបញ្ហាព្រុំដែនដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ដែលធានាបាននូវ ព្រុំដែន​សន្តិភាព មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អរវាងប្រជាជាតិនៃប្រទេសទាំងពីរ។ ២) កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការ​ផ្ញើលិខិតផ្លូវ​ការទៅកាន់ប្រទេស​បារាំង ដើម្បីស្នើសុំ​អោយផ្ទេ​រផែនទី ពី ខ្នាត (1/100,000) ទៅជាផែនទីខ្នាត (1/50,000) និងស្នើសុំអោយ​បារាំងផ្តល់​នូវឯកសារ​ពាក់ព័ន្ឋនានា រួមជាមួយ​អ្នកឯកទេស​ផ្នែកផែនទី​មកជួយ​ដោះស្រាយ​បញ្ហាព្រំដែន​ផងដែរ។ ព្រោះកាលពី​អតីតកាល គឺ កម្ពុជា ឡាវ និងវៀតណាម ធ្លាប់ស្ថិត​នៅក្រោម​អាណានិគមបារាំង។ ៣) មិត្តឡាវ​បានយល់​ព្រមតាម​សំណើរបស់កម្ពុជា ក្នុងការដោះស្រាយ​បញ្ហា៤ចំណុច​ដែលនៅ​សេស សល់តាមរយៈ​លិខិត​ដែល សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនទៅ ឯកឧត្តមបណ្ឌិត ថង លន់ ស៊ីលីត កាលពី ពេលថ្មីៗកន្លងមកនេះ។ កម្ពុជា-ឡាវ បានឯកភាព​គ្នាឱ្យគណៈកម្មាធិការព្រំដែនចុះទៅ​ដោះស្រាយ ដោយផ្ទាល់នៅនឹង​កន្លែងនៅតំ​បន់អូរតាង៉ាវ។ ៤) កម្ពុជា-ឡាវខិត​ខំដោះស្រាយ​បញ្ហាព្រំដែន​នេះអោយ​បានចប់​ជាស្ថាពរ ដើម្បីទុកជា​កេរ្តិ៍ មរតកសម្រាប់ មនុស្សជំនាន់ក្រោយ​នៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម ថងលូន ស៊ីសូលីត មានសេចក្តីសោមន​ស្សរីករាយ បំផុត ដែលប្រទេស​ជាបង​ប្អូនទាំងពី​របានខិត​ខំដោះស្រាយ​បញ្ហាព្រំដែន​រួមគ្នា ទន្ទឹមនឹង​ការខិតខំជំរុញ ទំហំពាណិជ្ជកម្ម​នៃប្រទេសទាំ​ងពីរ​អោយបាន​កើនឡើងថែមទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណ​លោកនាយករដ្ឋមន្រ្តីឡាវ ដែលបាន អញ្ជើញធ្វើដំណើរតាម​យន្តហោះពិសេស​មកកាន់កម្ពុជានៅព្រឹកមិញនេះ​ដើម្បីពិភាក្សា​ដោះស្រាយបញ្ហាព្រំដែន​ដែលនៅសល់​ប្រមាណជា ១៤% ទៀត​អោយបាន​ចប់ជាស្ថាព​រនៅក្នុងពេល​ឆាប់ៗខាង មុខនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort