ថៃបន្តសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជាដោយការឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ

(បន្ទាយមានជ័យ) កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។

សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានធ្វើការឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា។

គួរបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃនេះថៃបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះ។ល។ ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។

សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែអះអាងពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការអត់ធ្មត់កម្រិតខ្ពស់បំផុត និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមតំបន់ព្រំដែន៕

អត្ថបទដោយ ផែន រតនៈ
រូបថតដោយ FN

——————
#CambodiaWantsPeace
#JusticeForCambodia
#Cambodianeedpeace
#TruthFromCambodia
#ThaiLawOnCambodianSovereignty
#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort