សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅក្នុងតំបន់សួនឧស្សាហកម្មវឌ្ឍនៈទី២ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ឆ្នាំ២០១៧នេះ បានបន្តចុះជួបសំណេះ​សំណាល​ដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៣ពាន់នាក់ នៅក្នុងតំបន់​សួនឧស្សាហកម្ម​វឌ្ឍនៈទី២ ស្ថិតនៅតាម​បណ្តោយ​​ផ្លូវជាតិ​លេខ៣ ក្នុងសង្កាត់​ក្រាំង​ពង្រ និង​សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការជួប​សំណេះ​សំណាល និងផ្សព្វផ្សាយពីគោលនយោបាយថ្មី​ៗរ​បស់រាជរដ្ឋាភិបាល សម្រាប់កម្មករ​​និយោជិតនៅ​តាមបណ្តា​រោងចក្រ​នានានេះផងដែរ គឹជាការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកកម្ពស់​នូវលក្ខខណ្ឌការងារ បង្កើនជីវភាពរស់នៅ ជូនកម្មករនិ​យោជិត​ទូទាំង​ប្រទេស។

ដូចគ្នានេះ តាមរយៈការដាក់​ចេញនូវគោល​នយោបាយ ​និងរបបសន្តិសុខសង្គម​​កាន់តែ​ប្រសើរ​​របស់​​រាជរដ្ឋាភិបាល ​សម្រាប់​កម្មករ​​និយោជិត​​តាម​បណ្តារោង​ចក្រទាំងអស់ គឺជាការអនុវត្ត​​ដ៏មានប្រសិទ្ធភាព​ ស្របតាមគោល​នយោបាយជាតិស្តី​ពីមុខរបរ និងការងារ! គោលនយោបាយ​​ស្តីពីការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្របខណ្ឌគោល​នយោបាយជាតិ​គាំពារ​សង្គម ដែលនឹងជួយ​បង្កើនប្រសិទ្ធភាព​ការងារ និងជម្រុញអោយមាន​ការ​វិនិយោគ​បន្ថែមទៀតក្នុង​វិស័យវាយនភ័ណ្ឌ និងវិស័យ​នានា។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ពី​ដំណាក់កាលចំ​នួន៣ខុសគ្នា ដែលកម្ពុជាបាន ឆ្លងកាត់ គឺនីក្នុងដំណាក់​កាលប្រទេសមាន សន្តិភាពផង សង្រ្គាមផង! ដំណាក់កាល​​ដែលកម្ពុជា​ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម! និងដំណាក់កាល​ចុង​ក្រោយនេះ គឺដំណាក់កាលជំរុញវិស័យឧស្សាហកម្មតែម្តង។

សម្តេច​តេជោ ថ្លែង​បានបញ្ជាក់ថា​ ដើម្បីបង្កើតការងារ និងជួយសម្រួលដល់ជីវភាព​របស់​​កម្មករ​​និយោជិត​អោយ​កាន់ប្រសើរ​ថែមទៀ​តនោះ​ ​គឺគ្រប់ភាគី​ពាក់ព័ន្ធត្រូ​វរួម​គ្នាបន្ត ជំរុញ​បរិយាកាស​​វិនិយោគ​នៅកម្ពុជា​ ។ ស្របទៅ​នឹងគោលនយោបាយ​ជាតិអភិវឌ្ឍន៌វិស័យ​ឧស្សាហកម្ម​របស់រាជរដ្ឋាភិបាល​កម្ពុជា​នេះដែរ កម្មករកម្មការិនី​ នៃរោងចក្រមហាហ្គាមិនក្នុង​សួនឧស្សាហកម្មវឌ្ឍនៈ២ បានសម្តែង​ការ​គាំទ្រនូវ​គោលនយោបាយ និងយុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាលកម្ពុជាដែល​កំពុងអនុវត្ត និងស្នើសូមកុំអោយ​មានការធ្វើបាតុកម្មក្នុង​រោងចក្រតែម្តង ព្រោះនឹងធ្វើអោយមាន​​ការខាត​បង់សម្រាប់កម្មក​រនិយោជិត ។

សូមបញ្ជាក់ថា តំបន់សួនឧស្សាហកម្មវឌ្ឍនៈ២ ត្រូវបានបង្កើត​ឡើងក្នុង​ឆ្នាំ២០០៧ លើផ្ទៃដីវិនិយោគប្រ​មាណជា​៨០ហិចតា ដោយមាន​រោងចក្រ​ចំនួន៨ កំពុងដំណើរការ និងមានកម្មករ​និយោជិត ជាង១​ម៉ឺន៣​ពាន់នាក់។   ក្នុង​ចំណោមរោង​ចក្រទាំ​ង៨ ក្នុងតំបន់សួន​ឧស្សាហកម្មវឌ្ឍនៈ២នេះ មានរោងចក្រកាត់ដេរ​សម្លៀក​បំពាក់ចំនួន៧ និងរោងចក្រ​ផលិតកាបូបចំ​នួន១។ ផលិតផល​ដែលផលិត​បានក្នុង​រោងចក្រ​ទាំងនេះ ត្រូវបាននាំចេញ​ទៅកាន់​ប្រទេសជា​សមាជិក​អាស៊ាន ប្រទេសកូរ៉េ ជប៉ុន ចិន ឥណ្ឌា អូស្រ្តាលី សហគមន៌អឺរ៉ុប សហរដ្ឋអាមេរិក អាហ្រិកខាងត្បូង និងកាណាដា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...