សេចក្តីប្រកាសព័ត៌មាន៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពល រដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះ សង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣:៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិន បានប៉ុន្មាននាទីផង។ នៅក្នុងហេតុការណ៍នេះផងដែរ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្ម របស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
នៅវេលាម៉ោង ១៩:២២នាទីយប់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ។ ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBCនិងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា នៅចំពោះមុខទង្វើហិង្សានិងខុសច្បាប់ របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយ តបដោយសន្តិវិធី ដែលសកម្មភាពទាំងនេះស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែងនៃការរាយលួសបន្លា និងការប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់កងទ័ពថៃមកលើ ដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផល ជាច្រើនឆ្នាំមកហើយ។
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយ អាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។
ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ ក៏ដូចជា ការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានប្រព្រឹត្តទៅដោយជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង ២៤:០០ (ម៉ោងនៅក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ជាពិសេសការព្រមព្រៀងគ្នាដូចមានចែងនៅក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេស លើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយតម្រូវឱ្យភាគីទាំងពីរចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង ឬ ពង្រីកតំបន់ជម្លោះ។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ខាងលើ ភាគីទាំងពីរក៏បានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនទៅឱ្យ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) ដើម្បីពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សរណៈនៃ ការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការ កើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយ ផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការ ព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យ បានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយ ភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា! មូលហេតុនៃការកើតឡើងនៃបាតុភូតអែលនីញ៉ូ (El Niño)៖ ការស្វែងយល់ពីប្រភពដើម ...

អែលនីញ៉ូ (El Niño) ជារឿយៗត្រូវបានពិពណ៌នាតាមរយៈផលវិបាករបស់វា ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ រលកកម្តៅ ការខូចខាតដំណាំ ភ្លើងឆេះព្រៃ និងការរំខានដល់សេដ្ឋកិច្ច
beylikdüzü escort escort beylikdüzü beylikdüzü escort