សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខបងប្អូនកម្មករជាង៤ពាន់នាក់នៅកោះពេជ្រ

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបសួរ​សុខទុ​ក្ខជាមួយ​តំណាង​កម្មក​រដូច​ជាប្រធាន​រដ្ឋបាល​ប្រធាន​ផ្នែក និងមេក្រុម​មក​ពីរោងចក្រ​ផ្សេងៗគ្នា​ចំនួន​៤,៤០៣ នាក់នៅមជ្ឈ​មណ្ឌល​កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តី​រីករាយ​ចំពោះការ​ជួបជុំជាមួយ​តំណាង​កម្មករ​កម្មការិនី​ ដែល​នេះជាជំនួប​លើកទី២​ហើយ​​បន្ទាប់​ពី​បាន​​ជួបជុំម្តង​រួចហើយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ សម្តេចតេជោ ក៏បានរំលឹកផងដែរ​ វិស័យឧស្សាហកម្ម​ក្នុងអតីតកាល​ដែលត្រូវ​បានបំផ្លាញ​ដោយ​សង្គ្រាម ដូចជាក្នុង​សម័យ លន់ ណុល និងសម័យ​ប្រល័យ​ពូជសាសន៍​ប៉ុលពត ដែល​ពេល​នោះរោង​ចក្រ​សហគ្រាស​មួយចំនួន​ធំត្រូវ​បាន​បំផ្លាញ​ចោល។ កាលពីឆ្នាំ ១៩៩៧ យើង​មានរោង​ចក្រតែ​៦៤ប៉ុណ្ណោះ តែឥឡូវនេះរោងចក្រកា​ត់ដេរ​កើនដល់ ១,១១៧ ហើយបើសរុបរោងចក្រ​សហគ្រាស​ទាំងអស់​គឺមានប្រ​មាណ ១១,១៦៨ ដែបានផ្តល់​ការងារ​ដល់ពលរដ្ឋកម្ពុជា​ប្រមាណ​ជាង១លាននាក់។

ដោយសារ​ស្ថេរភាព​នយោបាយ​ និងសន្តិសុខសណ្តាប់​ធ្នាប់ល្អព្រម​ទាំងការ​អនុគ្រោះ​ដល់​ការ​វិនិ​យោគទុនពីបរទេស​គឺចំនួនរោងចក្រ​ត្រូវបានកើនឡើង​ជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់​បងប្អូនប្រជាពល ហើយក្នុងនោះប្រាក់ខែ​ក៏ត្រូវបានតម្លើង​ជាបន្តបន្ទាប់ ដែលនៅឆ្នាំ២០១៨​ខាង​មុខនេះ តិចបំផុត​គឺអាចឡើង​ដល់១៦៨ដុល្លារ ក្នុងមួយខែបូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗទៀត​គឺច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការ​ខិតខំរបស់​រាជរដ្ឋា​ភិបាល ក្រោមការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន ដែលតែងតែ​យកចិត្តទុក​ដាក់និង​រួមសុខ​រួមទុក្ខជាមួយ​កម្មករមិ​នដូចមួយក្រុ​មទៀត ​ដែលបាន​តែមាត់តែកា​រពិតមិនបាន​ជួយអ្វីដល់​កម្មករ​ឡើយ។

ទន្ទឹមនឹងការខិត​ខំរបស់រដ្ឋាភិបាល​ ក្នុងការទាក់​ទាញវិនិយោគ​គិនដើម្បីបង្កើន​ការងារ​ដល់បង​ប្អូនកម្មករ គឺក្រុមមាន​នោះ(?) បានអនុវត្តិ​យុទ្ឋសា​សស្រ្ត​គោលនយោ​បាយ​ ៣-កុំ ដែលសំដៅលើ ទី១)កុំផ្តល់ជំនួយ​​អោយ​​ប្រទេស​​កម្ពុជា ២)កុំមកវិនិយោគ​នៅក​ម្ពុជា និង ៣)កុំទិញ​ទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើ​ស្នេហាជាតិ​ឬជាទង្វើក្បត់ជាតិ? ព្រោះបានធ្វើអោយបង​ប្អូនកម្មក​រកម្មការនីបាត់បង់ការងារ ដែលប៉ះពាល់ដល់ជីវភាពរ​ស់នៅយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះ​ពីរាជរដ្ឋាភិបាល​ក្រោមការដឹក​នាំរបស់​គណបក្សប្រជាជន ដែលបាននិងកំពុង​ខិតខំជួយកម្មករ ៣-សុំ គឺ១)សុំអោយ​បរទេសជួយ​និងផ្តល់ជំនួយ​មកកម្ពុជា ២)សុំអោយបរទេសម​កវិនិយោគនៅកម្ពុជា និង ៣)សុំអោយប​រទេសជួយ​ទិញទំនិញពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានខិតខំធ្វើកិច្ចការទាំងនេះទាំង​នៅក្នុងប្រទេស និងក្រៅប្រទេសគ្មាន​ពេលសម្រាក​ឡើយ ដើម្បី​គៀងគរអ្នកវិនិ​យោគិន មកវិនិយោគ បង្កើតការងារ​ដល់កម្មករ​អោយមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អ​ប្រសើ។ សន្តិភាពនិងការអភិវឌ្ឍគឺ​ជា​កត្តាសំខាន់​បំផុតក្នុងការ​ធ្វើអោយ​ប្រទេសជាតិមាន​ការរីក​ចម្រើន​ហើយ​សន្តិភាព និងការអភិវឌ្ឍមិន​អាចកាត់ផ្តាច់ពីគ្នាបាន​ទេជាពិសេសត្រូវរក្សា​នូវស្ថិរភាពន​យោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។

ក្នុង​ពេលជួបសំ​ណេះសំណាលព្រឹក​មិញនេះសម្តេចតេជោ​ ហ៊ុន សែន បានផ្តល់អនុសាសន៍ល្អៗ៥​ចំណុចដ​ល់អាជ្ញាធរ​និយោជិត និងកម្មករកម្មការនីធ្វើការ​រួមគ្នា​ដើម្បីធានា​ដល់លក្ខណការ​ងារនិង ប្រាក់ចំណូលល្អ:

ទី១) ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមអោយ បានល្អ។

ទី២) រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។

ទី៣) រួមគ្នាបង្កើនប្រាក់ចំណូលដោ​យការបណ្តុះបណ្តាល​ចំណេះដឹងបន្ថែមដល់​កម្មករ និងកុំ អោយកម្មករនីភ័យ​ខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល។

ទី៤)ផ្តល់របបគាំពារ​សន្តិសុខ​សង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់​ថ្លៃរបប​សន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបង​ប្អូនអាចចំណេញ ថវិកា (៨,០០០៛ទៅ១៣,០០០៛ក្នុង១ខែ)។

ទី៥)ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះ​កម្មករកម្មការនី ដែលធ្វើការនៅក្រៅប្រទេស។រាជរដ្ឋាភិបាល​បន្តគាំទ្រ និងជួយជ្រោមជ្រែង ដោយធ្វើការទំនាក់ទំនង​ល្អជាមួយ​បណ្តា​ប្រទេស​​ដៃគូ​ដើម្បី​ផ្តល់ការងារ ដែលមានប្រាក់​ចំណូលខ្ពស់​ និងលក្ខណ​ការងារល្អៗ​រួមទាំងជួយ​​សម្រួលនូវលិខិតបទដ្ឋាន ដែលពាក់ព័ន្ឋការងារស្របច្បាប់ដ​ល់ក្មួយៗកម្មករ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​សូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួល​ផ្ទះ១ឆ្នាំ (២០១៨) ដើម្បីជួយ​កម្មករ​យើងមាន​លទ្ធភាព​រកប្រាក់ចំណូល​បានច្រើន​ដើម្បីជួយស​ម្រួលដល់​ជីវភាព រស់នៅកាន់​តែប្រសើរ​ឡើង។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សា​រជាថ្មីថា ក្មួយៗកម្មករ កម្មការនីទូទាំងប្រទេស នឹងទទួល​បាន​សេវាជិះឡាន​ក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់​នឹងមានប្រាក់​សោធន​និវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួន​ធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករកម្មកា​រនីយើ​ងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួល​បានការពិនិត្យព្យាបាលជំ​ងឺនៅមន្ទី​រពេទ្យរដ្ឋដោយ​មិនគិតថ្លៃ។ ទន្ទឹមនឹងនេះ​ដែរ គឺក្រុមហ៊ុនត្រូវរៀប​ចំបង្កើត Clinic នៅតាមរោងចក្ររបស់ ខ្លួនដើម្បីជួយដល់កម្មករកម្មការនី។ ចំពោះស្រ្តី​សំរាល​កូន គឺទទួលបានការ​ឈប់សម្រាក​ពីការងាររយៈ ពេល ៣ ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង។ សម្តេចតេជោ បានបញ្ជាក់ប្រាប់បងប្អូន និងតំណាងកម្មករទាំងអស់ថា ប្រាក់ខែកម្មករ នឹង ឡើងជារៀងរាល់ឆ្នាំ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort