ក្រសួងមហាផ្ទៃ ប្រកាសគាំទ្រពេញទំហឹងចំពោះគោលជំហរកម្ពុជាក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ

យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូម ចូលរួមជាមួយបងប្អូនជនរួមជាតិពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ នេះបើយោងតាមញត្តិគាំទ្ររបស់ ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងញត្តិនោះដែរ ក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការគោរព ដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបើកការវាយប្រហារមកលើកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងបន្តពង្រីកការវាយប្រហារ ឈ្លានពាននៅតាមភូមិសាស្ត្រផ្សេងៗទៀតរហូតមកដល់ពេលនេះ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។

ក្រសួងមហាផ្ទៃ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពាន និងការប្រើប្រាស់សព្វាវុធ ធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយុទ្ធោបករណ៍ដែលត្រូវបានហាមប្រាមដោយអនុសញ្ញាអន្តរជាតិពីសំណាក់កម្លាំង ប្រដាប់អាវុធរបស់ថៃ មកលើជនស៊ីវិល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដី កម្ពុជា ដែលអំពើទាំងនេះប្រាសចាកពីគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ដែលមានចែងក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នា ជាធ្លុងមួយ គាំទ្រ និងផ្តល់ការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាកម្លាំងជំរុញទឹកចិត្តបន្តដឹកនាំ កងទ័ពដ៏អង់អាចរបស់កម្ពុជា ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងសូមអំពាវនាវដល់សហគមន៍ អន្តរជាតិ ថ្កោលទោសចំពោះអំពើឃោរឃៅ និងរំលោភបំពានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជា និងមហន្តរាយទាំងឡាយដែលបង្កឡើងដោយអំពើឈ្លានពាននេះ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort