ហេតុអ្វីយើងត្រូវផ្សព្វផ្សាយពីតំបន់សក្ដានុពលទេសចរណ៍?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការចូលរួមផ្សព្វផ្សាយពីតំបន់សក្ដានុពលទេសចរណ៍នៅក្នុងស្រុកថាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិឱ្យធ្វើដំណើរកម្សាន្ដនៅកម្ពុជា។

ជាមួយនឹងទិសស្លោក «ប្រជាជនម្នាក់ ជាអ្នកផ្សព្វផ្សាយមួយរូប» សម្ដេចធិបតី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ពេលខ្លះយើងអាចផ្សាយពីវប្បធម៌ ពីភាពល្អរបស់ប្រជាជនកម្ពុជា ហើយនៅពេលដែលភ្ញៀវមកលេងឃើញថាល្អ គេនឹងបន្ដផ្សព្វផ្សាយទៅអ្នកផ្សេងទៀត។

សម្ដេចធិបតី ក៏បានជំរុញដល់អ្នកផលិតមាតិកានិងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យជួយផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជាឱ្យបានច្រើន និងទៅតាមគ្រប់មធ្យោបាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប...

ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
beylikdüzü escort escort beylikdüzü beylikdüzü escort