សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយស​ប្រគល់​សញ្ញាប​ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ចំនួន៣,៣០២នាក់ នៅកោះពេជ្យ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី អបអរសាទរ និងកោតសរសើរ ដល់ជ័យ​លាភីទាំងអស់ ព្រមទាំង មានមោ ទន​ភាពចំ​ពោះសាលាភូមិន្ទភ្នំពេញ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស​ប្រកដោយគុណភាព និង ប្រសិទ្ធភាពស្របពេលដែលប្រទេស​កំពុងរីកចម្រើន។ សម្តេចតេជោក៏ជាអតីត​និស្សិតនៅ​សាកលវិទ្យា​ល័យភូមិន្ទកាលពីឆ្នាំ ១៩៨៨។

ព្រឹកមិញនេះ សម្តេចតេជោ បានប្រកាសតម្លើងប្រា​ក់ខែលើកទឹកចិត្ត ដល់​បណ្ណារក្ស ៣លានរៀលក្នុង១ខែ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំគ្រប់​គ្រងថែ​រក្សាបណ្ណាល័យ សម្រាប់និស្សិត និងសិស្សានុ​សិស្សមកពីសាលាផ្សេ​ងៗទៀតមកសិក្សាស្រាវជ្រាវ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាកល​វិទ្យាល័យនានា ត្រូវយកចិត្តទុកដាក់​ខិតខំបណ្តុះ បណ្តាល ពង្រឹងសមត្ថភាព​និស្សិតអោយ​កាន់តែល្អប្រសើរ ស្របទៅនឹងការ​កំណែទម្រង់របស់ក្រសួង​ អប់រំនាពេលបច្ចុប្បន្ន។ ការប្រលង​បាក់ឌុបឆ្នាំ២០១៧នេះគឺនឹង​មកដល់​ខាងមុខ សម្តេចតេជោ បានអំពាវនាវ​ដល់សិស្សដែលត្រៀមប្រឡង​ទាំងអស់ត្រូវត្រៀម​បំប៉នសមត្ថភាព ចំណេះដឹង គ្រប់មុខវិជ្ជា ហើយសូមអោយ​សាលាជួយ​ដល់ការងារ​បំប៉ននេះ​ផងដែរ។

ក្នុងពេលថ្លែងទៅកាន់​និស្សិតជ័យ​លាភីទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសមត្ថភាព ពិសេសរបស់កុមារ គីម ហុង ដែលសម្តេចបាន​ហៅថា ជាកុមាទេព ដែលរហូតមកដល់ពេល គីម ហុង បានទទួលអោយចូលរៀនថ្នាក់ទី៨ ពិសេស នៅសាលាបែលធី​អន្តរជាតិ (BELTEI)។ ទាំង គីម ហុង និង ឪពុកម្តាយគឺត្រូវមក​រស់នៅទីក្រុងភ្នំពេញ​ក្នុងពេល​ឆាប់ៗនេះ។ សម្តេចតេជោ និងសម្តេចកិត្តិបានទិញ ផ្ទះមួយ​ល្វែងផ្តល់ដល់​គីមហុង និងក្រុមគ្រួសារ​ដើម្បីសម្រួល​ដល់ការរស់នៅ និងការសិក្សារបស់ គីម ហុង ។ នេះជាធនធានមួយដ៏កម្ររបស់ជាតិ។ បើ គីមហុង មានសមត្ថភាពកាន់តែខ្ពស់ គឺនឹងរុញ គីមហុង ទៅថ្នាក់ខ្ពស់ជាងនេះថែមទៀត គឺយើងមិនកំណត់លើ​អាយុរបស់កុមារនេះឡើយ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា ប្រសិនបើមានកុមារមាន​សមត្ថភាពពិសេសដូចគីមហុង គឺនឹងផ្តល់ការយកចិត្តទុកដាក់ដូចគ្នា។ សម្តេចបានស្នើអោយក្រសួងអប់រំចូលរួមតាមដាន និងយកចិត្តទុកដាក់លើការសិក្សា របស់ គីម ​ហុង ផងដែរ។

ឆ្លៀតក្នុង​ពេលសំណេះ​សំណាល​ជាមួយនិស្សិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់អំពី ទំនាក់ ទំនងល្អជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក្នុងពេលទស្សនកិច្ចផ្លូវការ​នៅប្រទេស​ជប៉ុនកាល​ពីពេលថ្មីៗ នេះ។ ជប៉ុនបានសន្យាធ្វើការងារ​ជាមួយកម្ពុជា ដើម្បីអោយកម្ពុជាក្លាយ​ជាប្រទេស ដែលមានប្រាក់​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ​បានលើកឡើងអំពី គម្រោងផ្លូវរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ដែលមានចំងាយប្រមាណ ១៨គម គឺចាប់ពីផ្សារធំថ្មី ទៅកាន់អាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ ដែលគម្រោងនេះចំណាយទឹក​ប្រាក់ប្រមាណ ៨០០ លានដុល្លាអាមេរិក ដែលកំពុង​ពិភាក្សារកជំនួយពីមិត្តជប៉ុន។

ចំពោះព្រឹត្តិការណ៍កាលពី​អាទិត្យមុន ដែលកងទ័ពឡាវចូលមកលើទឹកដីខ្មែរ គឺ សម្តេចតេជោ ហ៊ុន សែន បានដោះ​ស្រាយ​បញ្ហា​នេះបានចប់ហើយ គឺភាគីឡាវបាន​សន្យាដកទ័ព​ដែលឈរ​ជើងលើទឹកដីខ្មែរ ចេញអស់ហើយ។ ការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជាឡាវគឺធ្វើបាន ៨៦%ហើយ។ សម្តេចតេជោ អោយភាគីឡាវបន្តធ្វើការ​ជាមួយកម្ពុជាដោះស្រាយ​បញ្ហាព្រំដែនដោយយកផែនទីខ្នាត ១/១០០,000 ជាមូលដ្ឋានមកដោះស្រាយអោយបានលឿនទៅមុខ។ កម្ពុជាឡាវ ប្តេជ្ញាដោះស្រាយបញ្ហា​ដោយសន្តិវិធី ដើម្បីចៀសវាងការបង្ហូរឈាម។ ប្រទេសយើងទាំងពីរ​មានកិច្ចការសហប្រតិបត្តិការ​ល្អៗជាច្រើនជាមួយ គ្នារួមទាំងការ​ពង្រឹងទំហំពាណិជ្ជកម្ម​ជាដើម ដែលត្រូវយកមកពិភាក្សា។ យើងត្រូវដោះស្រាយមិន​អោយមានសង្រ្គាមផ្ទុះឡើងដាច់ខាត។

ទន្ទឹមនឹងនោះ សម្តេចតេជោ បានព្រមាន ចំពោះអ្នកអត្ថា​ធិប្បាយមួយ ចំនួនដែលនិយាយ​ប៉ះពាល់ និងប្រមាថ​ដល់កងទ័ព​កម្ពុជាដែលកំពុង​ការពារ​បូរណៈភាពទឹកដី។ ពួកគេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវបទល្មើសជាក់ស្តែង​ដែលបានរកឃើញ ឧទាហរណ៍ដូចជាការ ប្រមាថកាល​ពីពេលថ្មីៗនេះ ដោយបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាច​ពលរដ្ឋខ្មែរ ដែលបាន ហៅមេទ័ពកងយោធពល​ខេមរភូមិន្ទខ្មែរ ជាមេទ័ពចោរ ដែលបានឃុំខ្លួន​ដើម្បីដោះស្រាយ​តាមផ្លូវច្បាប់ កាលពីម្សិលមិ​ញ​រួចហើយ។ ចំពោះអ្នក អត្ថាធិប្បាយនិង​វិភាគមួយចំនួន សូមប្រើប្រាស់​សិទ្ឋិសេរីភាព នៃការបញ្ចេញ​មតិអោយ​បានល្អត្រឹម​ត្រូវជៀសវាងការជេរប្រមាថម​កលើកងទ័ពជាតិ​ថាជាចោរគឺមិនអាច​អត់ឱនបានជាដាច់ខាត។

មុននឹងប្រគល់សញ្ញា​បត្រដល់និស្សិតជ័យលាភី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ ដល់ជ័យលាភី​ទាំងអស់ទទួលបាន​ជោគជ័យថ្មីៗជាបន្តទៀតព្រ​មទាំងបាន​ឧបត្ថម្ភនូវថវិកាមួយ​ចំនួនដល់និស្សិត សាស្រ្តាចារ្យ បណ្ណារក្ស និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋ ស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort