តើអារម្មណ៍ដែលខ្លាចបាត់បង់ខ្លាំងជាងគេ គឺជាអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា អ្នកណាក៏ចេះមានការព្រួយបារម្ភពីបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដោយភ័យខ្លាចបាត់បង់ប្រទេស ប៉ុន្តែការភ័យខ្លាចនេះ មិនអាចជួយអ្វីបាននោះទេ គឺកូនខ្មែរត្រូវតែបន្តខំប្រឹងរៀនសូត្រ បង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងម្ចាស់ការឯករាជ្យក្នុងការគិតរបស់ខ្លួន។

សម្តេចធិបតី បានថ្លែងបន្តថា នៅជុំវិញបញ្ហាទឹកដី អធិបតេយ្យនេះ ម្តងហើយ ម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន ដោយសារពួកក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ដែលកំពុងរស់នៅក្រៅប្រទេស បានយកបញ្ហាព្រំដែននេះ មកបំផ្លើសបំភ្លៃការពិត និងញុះញង់ ដើម្បីកេងចំណេញនយោបាយប្រជាភិថុតរបស់ពួកគេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានឱកាសជាងជំនាន់មុនៗ សូមនាំគ្នាបន្តធ្វើយ៉ាងណា ឱ្យក្មេងៗកាន់តែពង្រឹង និងកាន់តែមានឱកាស រឹងមាំខ្លាំងជាងជំនាន់មុនៗតទៅទៀត ខណៈមានជាគោលដៅ ដែលរដ្ឋាភិបាលបានដាក់ចេញ តាមរយៈវិនិយោគ នៅក្នុងការកសាង និងអភិវឌ្ឍនៅក្នុងវិស័យអប់រំ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា “ការខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ កូនខ្ញុំ៣នាក់ វានឹងមានកូនត្រូវជាចៅខ្ញុំ ហើយនឹងមានបន្តចៅទួត ចៅលួត យើងឆ្លងកាត់សង្គ្រាមយូរច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្ត ហើយមិនខំ ហើយគិតតែពីមើលគ្នាឯង មិនទុកចិត្តគ្នាឯងនោះ ដែលជាកត្តាដែលធ្វើឱ្យបាត់បង់ខ្លាំង តែផ្ទុយទៅវិញ បើកាន់តែខ្លាច កាន់តែខំ កូនខ្មែរ បើកាន់តែខ្លាច ត្រូវខំប្រឹងដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯងថែមទៀត” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort