ហេតុអ្វីបានជាយើងត្រូវមានគំនិតវិជ្ជមាន?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទន្ទឹមនឹងការកសាងសមត្ថភាពផ្ទាល់ខ្លួន យើងត្រូវពង្រឹងផ្នត់គំនិតវិជ្ជមានរបស់យើងជានិច្ច ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង ហើយវិធីសាស្រ្ដការងាររបស់សម្ដេច គឺដាក់ទិសដៅវិជ្ជមានហើយព្យាយាមដោះស្រាយ គ្រប់ការងារទាំងអស់ គឺធ្វើគ្រប់ពេល។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia ដែលប្រារព្ធនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការងារនយោបាយរបស់សម្តេច គឺមិនខ្វះទេ អ្នកដែលបញ្ចេញពាក្យចចាមអារ៉ាម ប្រឆាំងសម្តេចគឺមានច្រើនណាស់ ប៉ុន្តែ សម្តេចត្រូវទុកពេលគិតគូរសំខាន់បំផុតទៅលើការ កសាងនិងអភិវឌ្ឍប្រទេសជាតិ និងការដោះស្រាយបញ្ហានិងសំណូមពរជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងការសិក្សារៀនសូត្រ ក៏តែងតែជួបឧបសគ្គ ផ្សេងៗផងដែរ ដែលទាមទារឱ្យយើងត្រូវប្រឈមមុខដោះស្រាយបញ្ហាទាំងនោះ ដោយមិនត្រូវ បោះបង់ចោលការសិក្សានោះឡើយ ទើបយើងអាចឈានមកដល់ដំណាក់កាលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត កុំផ្តោតនិងចុះចាញ់ឧបសគ្គនានានៅចំពោះមុខ ប៉ុន្តែត្រូវប្រែក្លាយបញ្ហាទាំងនោះទៅជាថាមពល សម្រាប់ខ្លួនឯងវិញ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort