សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាលើកស្ទួយការអភិវឌ្ឍមូលធនមនុស្ស និងកាត់បន្ថយភាពក្រីក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បន្តប្ដេជ្ញាលើកស្ទួយការអភិវឌ្ឍមូលធនមនុស្ស និងកាត់បន្ថយភាពក្រីក្រ និងប្ដូរផ្ដាច់ដឹកនាំកម្មវិធីគាំពារសង្គមកម្ពុជាឆ្ពោះទៅកាន់គោលដៅរបស់កម្ពុជាឆ្នាំ២០៥០។

ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រព្យដ៏សំខាន់បំផុតរបស់ជាតិយើង គឺជាប្រជាពលរដ្ឋ ដូច្នេះគោលបំណងចម្បងរបស់រាជរដ្ឋាភិបាលដាក់ចេញនូវប្រព័ន្ធគាំពារសង្គម គឺដើម្បីលើកកម្ពស់មូលធនមនុស្សរបស់កម្ពុជាឱ្យបានរឹងមាំ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ប្រជាពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់ ដែលទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort