តើការចំណាយលុយទៅលើហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្មីៗនេះ មានអ្នកវិភាគសង្គមមួយចំនួន នៅតែបន្តរិះគន់ការចំណាយប្រាក់របស់សម្ដេចក្នុងការប៊ូស (Boost) នៅលើបណ្តាញសង្គមហ្វេសប៊ុក ថាជារឿងមិនចាំបាច់ ស្របពេលដែលមេដឹកនាំនានានៅលើពិភពលោកបានចំណាយប្រាក់យ៉ាងច្រើនលើសលប់នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះការចំណាយនៅលើបណ្តាញសង្គម សម្តេចមិនបានប្រើប្រាស់ថវិកាជាតិដូចការចោទប្រកាន់ឡើយ ដោយសម្តេចទទួលបានថវិកាពីប្រភពផ្សេងៗ ដូចជាក្រុមគ្រួសារ និងពីសប្បុរជននានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចំណាយលើបណ្តាញផ្សព្វផ្សាយនេះដែរ មានមេដឹកនាំពិភពលោកជាច្រើនបានធ្វើដូចគ្នា ដូចជា ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងចន្លោះពេលពីឆ្នាំ២០១៨-២០២៤ បានចំណាយថវិកា ១៣០លានដុល្លារអាមេរិក ចំណែកលោកស្រី Kamala Harris ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីកន្លងទៅថ្មីៗនេះ បានចំណាយថវិកាអស់ប្រមាណ១៨២លានដុល្លារអាមេរិកឯណោះ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតគូសរំលេចថា ផ្អែកទៅលើគោលការណ៍របស់បណ្តាញសង្គមហ្វេសប៊ុក គឺគេតម្រូវឱ្យមានការចំណាយប្រាក់ប៊ូស ទើបប្រជាពលរដ្ឋភាគច្រើនបានមើលឃើញពីសកម្មភាព ក៏ដូចជាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort