តើរចនាបថវិមានឈ្នះឈ្នះជារបស់ប្រទេសផ្សេងឬយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រចនាបថរបស់វិមានឈ្នះឈ្នះ បើមើលមួយភ្លែតស្រដៀងនឹងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម វិមាននៅប្រទេសចិន និងនៅហ្វីលីពីនជាដើម ប៉ុន្តែវាមិនដូចគ្នាទេ ទាំងរូបរាងនិងអត្ថន័យ។ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ នោះយើងនឹងពុំឃើញមានអ្វីដែលជារបស់បរទេសនោះទេ គឺមានតែរចនាបទរបស់ខ្មែរ។ សម្ដេចធិបតីបានបន្តថា វិមានឈ្នះៗចែកចេញជា៣តួវិមាន ដែលក្នុងនោះ តួវិមានទី១ មាន៧ជ្រុង តួវិមានទី២ មាន៥ជ្រុង និងតួកំពូល មាន៣ជ្រុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តួនៅខាងក្រោមគេ៧ជ្រុង តំណាងឱ្យកត្តាជ័យជម្នះទាំង៧ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលក្នុងនោះមាន (១)កត្តាអ្នកដឹកនាំ (២)តួនាទីរដ្ឋបាលកណ្តាល (៣)ប្រតិបត្តិករ (៤)ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ (៥)មនោគមវិជ្ជានិងពាណិជ្ជកម្ម (៦)នយោបាយការបរទេស និង(៧)ការបែកបាក់របស់ខ្មែរក្រហម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិមានទី២ ដែលមាន៥ជ្រុង តំណាងឱ្យនយោបាយ វិធីសាស្រ្ត និងយុទ្ធសាស្រ្តបំបែកខ្មែរក្រហមគឺ យុទ្ធសាស្ត្រ DIFID ដែលរួមមាន Divide (បំបែកបំបាក់), Isolate (ដាក់ឱ្យនៅឯកោ), Finish (បញ្ចប់), Integrate (ធ្វើសមាហរណកម្ម), Develop (អភិវឌ្ឍ)។ សម្ដេចធិបតីបានបន្តទៀតថា កំពូល ៣ ចុងក្រោយ គឺតំណាងឱ្យ (១)ការធានាអាយុជីវិត (២)ការធានាតួនាទី និង(៣)ការធានាទ្រព្យសម្បត្តិ។ ដូច្នេះ អត្ថន័យនៃវិមានឈ្នះឈ្នះគឺជាអត្ថន័យនៃការអនុវត្តគោលនយោបាយរបស់កូនខ្មែរ និងថ្នាក់ដឹកនាំខ្មែរដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ៥០០ឆ្នាំ នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort