តើការយកបញ្ហានយោបាយទៅលូកលាន់ជាមួយកិច្ចការបច្ចេកទេសខាងព្រំដែន អាចផ្តល់ផលវិបាកអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។ សម្តេចបានផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ដោយផ្អែកលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងរឿងព្រំដែននេះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងព្រំដែននេះដែរ អ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាល គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ គឺផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជា ក៏រក្សាសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនខ្លាចនឹងប្រើកម្លាំងប្រសិនបើមានអ្នកចូលមកឈ្លានពានប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហារសើប ដែលមានប្រទេស ជាច្រើននៅលើពិភពលោក មិនទាន់បានដោះស្រាយបញ្ហាព្រំដែននេះរួចរាល់ផង រួមទាំងកម្ពុជាផង ដែរ ដែលជាហេតុធ្វើឱ្យមានសង្រ្គាម និងជម្លោះប្រដាប់អាវុធ ជាក់ស្តែងបញ្ហាសមុទ្រចិនខាងត្បូងជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(ហ្វេសប៊ុក) សារពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការផ្អាកការរុះរើសាលា...

ខ្ញុំបានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង
beylikdüzü escort escort beylikdüzü beylikdüzü escort