ឯកឧត្តម ទិត សុធា ដឹកនាំក្រុមគ្រូពេទ្យអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ នៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ បានសហការសម្របសម្រួលដឹកនាំវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងខ្មែរនិងបរទេសរបស់អង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា ប្រមាណ៤០នាក់ ចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក ចែកថ្នាំពេទ្យ និងវ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់។

កម្មវិធីចុះពិនិត្យព្យាបាលជំងឺនេះ បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យព្រៃព្រាលស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកជំទាវ មៀច សុភាព ,ឯកឧត្តម សេង សាវន , ឯកឧត្តម ទេពកេន វណ្ណកន , ឯកឧត្តម អ៊ឹង មុល្លីវណ្ណ ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក ថន ពុទ្ធា អភិបាលរងស្រុក លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជានិងសហការី ក្រុមប្រឹក្សាឃុំត្រពាំងឬស្សី លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក. ប្អូនៗសិស្សានុសិស្ស និងអាជ្ញាធរដែនដីនៅមូលដ្ឋានជាច្រើននាក់។

ក្នុងនាមឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ និងចាត់ទុកការចុះពិនិត្យព្យាបាលជំងឺទូទៅនាឱកាសនេះ ថាជាកិច្ចសហការដ៏ល្អរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយនិងអង្គការសមាគម ដើម្បីបម្រើប្រជាជននៅក្នុងមូលដ្ឋាន។ ឯកឧត្តម ទិត សុធា បានបន្ថែមថា ការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅនាពេលនេះ គឺជាលើកទី២ហើយ ក្នុងស្រុកកំពង់ស្វាយ ដែលកាលពីអំឡុងដើមខែសីហា ឆ្នាំ២០២៤កន្លងទៅក្រុមគ្រូពេទ្យនៃអង្គការគ្រិស្តបរិស័ទកម្ពុជាបានចុះទៅព្យាបាលជំងឺទូទៅនៅក្នុងឃុំកំពង់ស្វាយដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៣ពាន់នាក់។
ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដោយផ្តោតជាអាទិភាព គឺការពង្រឹងសុខភាពសកល តាមរយៈការបង្កើនចំនួនគ្រូពេទ្យ និងពង្រឹងសមត្ថភាពគ្រូពេទ្យ ជាមួយនឹងការបំពាក់នូវឧបករណ៍សម្ភារៈទំនើបៗ ដើម្បីការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទោះយ៉ាងណា សកម្មភាពមនុស្សធម៌ ការផ្តល់ការអប់រំផ្នែកសុខភាព និងការពិនិត្យព្យាបាលជំងឺទូទៅ ការវាស់ភ្នែក និងចែកវ៉ែនតា ដោយក្រុមវេជ្ជបណ្ឌិតនាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់របស់អង្គការគ្រិស្តបរិស័ទកម្ពុជា ក្នុងន័យរួមចំណែកជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេស និងការជួយផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ជាសកម្មភាពនៃជាការជួយចំគោលដៅ បន្ថែមលើការផ្តល់សេវាពិនិត្យព្យាបាលជំងឺដែលមានស្រាប់នៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាននិងក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសុខុមាលភាពរបស់ប្រជាជននៅតាមសហគមន៍ផងដែរ។

នារយៈពេលកន្លងមកនេះ តាមរយៈសកម្មភាពការងាររបស់វេជ្ជបណ្ឌិតជំនាញ និងក្រុមគ្រូពេទ្យផ្នែកគ្លីនិកចល័តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា បានចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ក៏ដូចជាបានធ្វើការងារមនុស្សធម៌ ផ្តល់ជំនួយចិញ្ចឹមកុមារកំព្រា ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ វាស់ភ្នែក ចែកថ្នាំ ឱសថ និងចែកវ៉ែនតាជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារនៅទូទាំងប្រទេស ។ ក្នុងការចុះបំពេញភារកិច្ចផ្នែកគ្លីនិកចល័តម្តងៗរបស់អង្គការព័ន្ធកិច្ចគ្រឹិស្តបរិស័ទ មានប្រជាពលរដ្ឋចូលរួមពិនិត្យ និងព្យាបាលជំងឺកន្លែងខ្លះប្រមាណជាង២ពាន់នាក់ ហើយដែលកិច្ចការមនុស្សធម៌ទាំងនេះ កើតចេញពីជំនួយបានមកពីព្រះវិហារ សកម្មភាពកៀងគរថវិកាពីបរទេស និងតាមរយៈការរៀបចំសិក្ខាសាលាជួបជុំគ្នានៃពួកគ្រិស្តបរិស័ទទាំងនៅក្នុងនិងនៅក្រៅប្រទេស៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort