ប្រជាពលរដ្ឋ បង្ហាញការសាទរចំពោះការបង្ហោះផ្សាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលប្រាសាទអង្គរវត្តបន្តឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក

ក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរ បានបង្ហាញការសាទរ និងគាំទ្រតាមរយៈការចូល Comment នៅក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបង្ហោះផ្សាយអំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។

តាមរយៈខ្លឹមសារដែលបាន Comment ទាំងនោះ បានថ្លែងកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាមូលហេតុចម្បងមួយធ្វើឱ្យវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។ បន្ថែមពីនេះ ប្រជាពលរដ្ឋ បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលមានថ្នាក់ដឹកនាំដ៏ល្អ ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់ទុកថា សម្តេចធិបតី គឺជា «គ្រាប់ពេជ្ររបស់កម្ពុជា» ទៀតផង។

គួរបញ្ជាក់ថា ជារឿយៗ ប្រាសាទអង្គរវត្ត តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោកផងដែរ។ ពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់នៃបណ្តុំប្រាសាទ បែបសាសនា ដែលធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៉ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៊ីជាដើម។

ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរ បានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort