តើនៅចុងឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលបានជោគជ័យអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០១៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ រួមមាន៖
១- កិច្ចប្រជុំគណៈប្រតិបត្តិនៅអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CTI & ICD
២- មហាសន្និបាតសន្និសិទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ និងអាស៊ីលើកទី១២ ICAPP
៣- សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១
៤- កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា កិច្ចប្រជុំទាំងនេះ បានលើកស្ទួយបន្ថែមទៀតនូវកិត្យានុភាពរបស់ប្រទេសកម្ពុជា ខណៈដែលមានប្រទេសជាច្រើនបានទទួលយកមេរៀន និងដកពិសោធដ៏មានតម្លៃបំផុតរបស់កម្ពុជា ជុំវិញការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ