តើអ្វីទៅជាយុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល?

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេសស្ពាន គឺជាការតភ្ជាប់ប្រជាជន, សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែអគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែកអរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគត គឺនឹងរីកដូចគ្នាទៅនឹងទិសខាងលិចដែរ។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ដែលពាក់ព័ន្ធផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំផងដែរថា ទីក្រុងថ្មី នៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ ជាមួយទីធ្លាធំ បម្រើដល់សាធារណជន កីឡា សួនច្បារជាដើម។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូចនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត បេីទោះបីជាសន្តិភាព រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេ ក្នងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort