ឯកឧត្តម ទិត សុធា បន្តដឹកនាំបើកវេទិកាសាធារណៈនៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តបន់បានដី ហៅវត្តបិណ្ដី ស្ថិតក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានការបើកវេទិកាសាធារណៈរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃគុយ ជាមួយនឹងតំណាងពលរដ្ឋមកពីភូមិទាំង៨ ទូទាំងឃុំ។ ចូលរួមជាគណៈអធិបតីក្នុងវេទិកានេះ រួមមានឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃគុយ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកជំនាញមកពីបណ្ដាមន្ទីរពាក់ព័ន្ធនានា។

ឯកឧត្តម ទិត សុធា បានគូសបញ្ជាក់ថា នេះជាការបើកវេទិកាសាធារណៈលើកទី១ហើយក្នុងអាណត្តិទី៧ នៅមូលដ្ឋានឃុំព្រៃគុយនេះ ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានសម្ដែងមតិ លើកឡើងពីការអភិវឌ្ឍន៍នៅមូលដ្ឋាន បញ្ហាប្រឈម ទុក្ខកង្វល់ និងអាចលើកឡើងជាសំណូមពរនានាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់ជូនទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកការដោះស្រាយសមស្រប។ បន្ថែមពីលើការគូសបញ្ជាក់នេះ ឯកឧត្តមក៏បានឆ្លៀតរំលេចពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតជាសំខាន់លើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចបានជោគជ័យនូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង១ឆ្នាំមកនេះ ហើយក៏បានឆ្លៀតផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។ ប្រជាពលរដ្ឋដែលចូលរួមវេទិកាបានលើកឡើងនូវក្ដីកង្វល់និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការសាងសង់និងជួសជុលផ្លូវលំក្នុងភូមិ និងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយក្នុងឃុំ ការតភ្លើងអគ្គិសនីទៅកាន់ភូមិដែលនៅដាច់ស្រយាល និងក្ដីកង្វល់ពីតម្លៃស្រូវជាដើម។

ឆ្លើយតបនឹងក្ដីកង្វល់និងសំណូមពរទាំងនេះ ឯកឧត្តម ទិត សុធា បានស្នើឱ្យប្រធានក្រុមប្រឹក្សាឃុំបង្វែរថវិកាអភិវឌ្ឍក្នុងឃុំ ងាកមកគិតគូសំនូមពរអាទិភាព គឺការសាងសង់និងជួសជុលផ្លូវដែលប្រជាពលរដ្ឋ បាននិងកំពុងជួបទុក្ខលំបាក។ រីឯបញ្ហាស្រូវចុះថោក ឯកឧត្តមប្រធានគណៈអធិបតីបានជំរុញឱ្យពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញកសិកម្មឃុំដែលនឹងចុះមកជួយនាពេលខាងមុខ ដើម្បីឈានទៅដាំស្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ជ្រើសរើសពូជស្រូវឱ្យបានសមស្រប កែច្នៃជីធម្មជាតិដោយខ្លួនឯងសំដៅកាត់បន្ថយការចំណាយលើជីកសិកម្ម ដើម្បីធានាឱ្យបានថ្លៃស្រូវសមរម្យនៅរដូវច្រូតកាត់នាពេលខាងមុខ។

មុននឹងបញ្ចប់ ឯកឧត្តម ទិត សុធា បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃគុយទាំងមូលនិយាយជារួម និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវក្នុងឃុំនិយាយដោយឡែក ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងឃុំ សំដៅបម្រើជាប្រយោជន៍ដល់ពលរដ្ឋទូទាំងឃុំ និងពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់។ ឯកឧត្តមក៏បានស្នើឱ្យពលរដ្ឋចេះរួបរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ហើយមិនត្រូវប្រកាន់ទោសអូសដំណើររវាងពលរដ្ឋនិងអាជ្ញាធរ ឬរវាងអាជ្ញាធរនិងពលរដ្ឋឡើយ។

អង្គវេទិកាសាធារណៈនេះបានបិទបញ្ចប់ទៅនៅរសៀលថ្ងៃដដែល ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាតរៈ និងភាពស្និទ្ធស្នាលជាទីបំផុត៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort