តើក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះដើម្បីទប់ស្កាត់ការឆ្លៀតកេងចំណេញពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើការអនុវត្ត និងការដាក់ឱ្យអនុវត្តវិធានការក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យមានសង្គតិភាព កុំឱ្យមានភាពស៊ាំញ៉ាំ ធ្វើឱ្យត្រឹមត្រូវតាមគោលការណ៍ស្ម័គ្រចិត្តដែលមិនមានការបង់ថ្លៃ ការផ្តល់ផលឱ្យទាន់ពេលវេលា ហើយត្រូវធ្វើយ៉ាងណាព្យាយាមទប់ស្កាត់ការឆ្លៀតកេងចំណេញតាមគ្រប់រូបភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងត្រូវយកចិត្តទុកដាក់ និងសហការជាមួយស្ថាប័នផ្សេងៗជាដៃគូ ហើយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលរាជធានី-ខេត្តត្រូវជួយផ្សព្វផ្សាយអំពីថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort