តើការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីអ្វីខ្លះ?

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀត។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ន សកលលោកមានការប្រែប្រួលលឿនជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ និងបញ្ហាប្រឈមផ្សេងៗដែលបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងមានការលំបាកជាអវិជ្ជមានលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះហើយទើបរាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចំាបាច់ក្នុងការកែលម្អ ជំរុញ និងពង្រឹងការអនុវត្តការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះល្អប្រសើរប្រកបដោយបរិយាប័ន្ន ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានផ្លែផ្កាទំាងដោយផ្ទាល់ និងប្រយោលពីកំណើនសេដ្ឋកិច្ចសំដៅពង្រឹងភាពធន់ទៅនឹងវិបត្តិនានា ក៏ដូចជាភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort