តើការសាងសង់កំពង់ផែទឹកជ្រៅខេត្តកំពត ជាការបោះលុយចោលដូចការគិតឬយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងបានសិក្សា និងបានគិតគូរច្បាស់លាស់ណាស់អំពីការសាងសង់ផែថ្មីនេះឡើង ព្រោះវានឹងជំរុញបន្ថែមការតភ្ជាប់ខេត្តកំពតជាមួយខេត្តផ្សេងទៀតតាមផ្លូវទឹក ក៏ដូចជាតភ្ជាប់ជាមួយប្រទេសផ្សេងៗនៅអន្តរជាតិផងដែរ ទាំងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសផ្សេងៗទៀត ដែលអាចចូលតាមច្រកនេះបាន ពោលគឺមិនមែនជាការបោះលុយចោលដូចការគិតមួយចំនួននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង ម្សិលមិញមានភ្ញៀវទេសចរមកពីប្រទេសថៃ ដែលជាទេសចរដំបូងគេដែលចូលត្រង់មកខេត្តកំពតតាមផែទឹកជ្រៅរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ