តើរាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តបែបណាចំពោះការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួញដូរមនុស្សនេះ បាននិងកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល។

ក្នុងពិធីសំណេះសំណាលក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទី១៨ ដែលប្រារព្ធនៅកោះពេជ្រ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឱ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយសម្តេចធិបតី រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ខណៈការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកា...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort