ពិធីបើក “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នៅសណ្ឋាគារអង្គរអឺរ៉ា ខេត្តសៀមរាប និងបានប្រារព្វពិធីបើកជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា តំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងតំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម-លោកជំទាវជា ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត និង ភាគីពាក់ព័ន្ធ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ភ្ញៀវចំនួនប្រមាណ ៨០០នាក់។
 
ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិននាឱកាសនេះ មានស្តង់សរុបចំនួន ១០០ មកពី ១០០ក្រុមហ៊ុនជាអ្នកលក់ និងមានការចូលរួមពីអ្នកទិញមកពីប្រទេសចិនចំនួន ៥០នាក់ និងបណ្តាញសារព័ត៌មានចិនចំនួន ១០ និងកម្ពុជាចំនួន ១២ ព្រមទាំងបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមជាច្រើននាក់។ ក្នុងរយ:ពេលនៃពិព័រណ៍ខាងលើត្រូវបានរំពឹងថានឹងមានយ៉ាងតិច ៣០០ជំនួបធុរកិច្ច និងពាណិជ្ជកម្មរវាងក្រុមហ៊ុនអ្នកលក់មកពីប្រទេសចិន និងក្រុមហ៊ុនអ្នកទិញនៃប្រទេសកម្ពុជាក្នុងការជំរុញការលក់កញ្ចប់ទេសចរណ៍ និងការវិនិយោគរវាងកម្ពុជា-ចិន។
 
ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន របស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានឯកអគ្គរាជទូត/ស្ថានឯករដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស ដៃគូអភិវឌ្ឍ ជាពិសេសការចូលរួមដ៏សំខាន់របស់វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក បានជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានការរីកចម្រើនគួរជាទីកត់សម្គាល់។
 
ជាក់ស្តែង, សម្រាប់រយៈពេល ១០ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនប្រមាណ ៥លាន ៣៧ម៉ឺន នាក់ កើនឡើង ២២%, ក្នុងនោះភ្ញៀវទេសចរចិន មានចំនួនប្រមាណជាង ៦៩ ម៉ឺននាក់, កើនឡើង ៥២,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។
 
The Opening Ceremony of the “Cambodia-China Travel Fair” successful opened in Siem Reap province
 
On the afternoon of 6 December 2024, the Ministry of Tourism of Cambodia in collaboration with the Embassy China to Cambodia, the Siem Reap Provincial Government and relevant stakeholders, hosted the “ Cambodia-China Travel Fair” at Angkor Era, Siem Reap province. The Opening Ceremony was presided over by H.E. Mr. HUOT Hak, Minister of Tourism, H.E. Mr. WANG Wenbin, Ambassador of the People’s Republic of China to Cambodia, Representative of the Governor of Siem Reap Province, leaders from the Ministry of Tourism, representatives from Embassies, relevant Ministries and tourism stakeholders of China and Cambodia approximately 800 people.
 
The Travel Fair gathered the participation of totally 100 booths, from 100 companies as Sellers and 50 Buyers from China, 10 media from China, 12 media from Cambodia and many social media influencers. The Travel Fair is expected to yield 300 business matching between buyers from China and sellers from Cambodia to promote Cambodia tourism package tour and elevate the investment between Cambodia-China.
 
This Travel Fair shows the hight attention from the leaders of both countries in enhancing and strengthening the cooperation between Cambodia and China through the strategic initiative and immense efforts of the Ministry of Tourism with good cooperation with relevant ministries, institutions, provincial government, foreign embassies to Cambodia, Royal Embassy and Consulate General of Cambodia abroad, development partners, specifically the active involvement from private sectors locally and abroad, which contributed to promote the development of Cambodia tourism remarkably. In fact, in the first 10 months of 2024 Cambodia received international tourists 5.37 million, increased 22% , 690,000 Chinese tourists, increased 52.5% compared to 2023.
 
#Cambodia
#ministryoftourismcambodia
#huothak

     

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ