សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាមគ្គីភាពនិងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្និបាតនាពេលនេះគឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាងនិងថែទាំងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅកម្ពុជា។

នៅក្នុងពិធីបើកសន្និបាតលើកទី២០របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិក ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្តិភាពពេញលេញរបស់កម្ពុជាទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ធ្នូ ខាងមុខ គឺជាបង្គោលចរប្រវត្តិសាស្រ្តដ៏សំខាន់បំផុតដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍និងសាសនាតែងតែចងចាំ នោះគឺការសម្រេចបានជោគជ័យនៃនយោបាយឈ្នះឈ្នះដែលផ្តួចផ្តើមនិងដឹកនាំអនុវត្តន៍ដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុ...

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort