តើសង្រ្គាមកើតឡើងដោយសារអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្រ្គាម ហើយក៏បានយល់ច្បាស់ពីផលវិបាកនៃសង្រ្គាមនេះដែរដែលយើងមិនចង់ជួបទៀតទេ។ សម្តេចធិបតី បានបន្តថា សង្រ្គាមភាគច្រើនកើតឡើងដោយសារ ការបែកបាក់ជាតិ ធ្វើឱ្យប្រជាជនមានជម្លោះផ្ទៃក្នុង ដូចដែលពួកប្រឆាំងបានញុះញង់កន្លងមក។

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពួកប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាព្រំដែននិងបញ្ហាសង្គម ដើម្បីបង្កជម្លោះរវាងប្រជាជននិងប្រជាជន ធ្វើឱ្យខ្មែរស្អប់គ្នា បាត់បង់សាមគ្គីភាពគ្នា ដែលចំណុចនេះគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្មែរយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាប្រជាជនខ្មែរយើង ឈ្លោះទាស់ទែងគ្នាបែងចែកបក្ខពួកគ្នា វាជារឿងគ្រោះថ្នាក់បំផុតដែលអាចធ្វើឱ្យសង្គមជាតិយើងបែកបាក់គ្នា រហូតឈានដល់សង្រ្គាមទៀតផង៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak
beylikdüzü escort escort beylikdüzü beylikdüzü escort