ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម អ៊ុច បូររិទ្ធ ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «អនុប្រធានទី១ ព្រឹទ្ធសភា»

(ភ្នំពេញ)៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងមន្ត្រីក្រោមឱវាទ បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «អនុប្រធានទី១ ព្រឹទ្ធសភា» ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
 
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះ អស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
 
ការទទួលមុខតំណែងជា «អនុប្រធានទី១ ព្រឹទ្ធសភា» គឺជាមហាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសម ចំពោះគុណវុឌ្ឍរបស់ ឯកឧត្តម ដែលជាជើងឯកខាងការទូត ដោយបានដឹកនាំគោលនយោបាយការបរទេសរបស់ រាជរដ្ឋាភិបាលប្រកបដោយសុទិដ្ឋិនិយមសំដៅ ការពារសន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងអត្តសញ្ញាណ ជាតិនៅលើឆាកអន្តរជាតិ នារយៈពេលកន្លងមក។ ជាពិសេស ឯកឧត្តម បានរួមវិភាគទានយ៉ាងសកម្មក្នុងការដឹកនាំ ជាតិមាតុភូមិឆ្ពោះទៅរកភាពជោគជ័យ លើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី លិទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាក អន្តរជាតិ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យជារៀងរហូតមក។
 
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកា...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort