សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប

ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក៏ដូចជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបដល់អាយុចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមតេយ្យសិក្សានិងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់សិស្សានុសិស្សដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

នៅក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort