សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយ និងសូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
 
នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវក្តីកតញ្ញុតា យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌នៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ។
 
ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្ដុង្គឧត្តម ត្រជាក់ត្រជុំ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គជាព្រះរាជអគ្គមគ្គុទេសក៍ពោរពេញដោយ ព្រះរាជគតិបណ្ឌិតឈ្លាសវៃ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព មានសាមគ្គីភាព ឯកភាពជាតិទូទាំង ប្រទេស និងមានការរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់ល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកិត្យានុភាពជាតិក៏កាន់តែត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងនៅក្នុងតំបន់ ទាំងលើសកលលោក។
 
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមតាមជួយបីបាច់រក្សា និងអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះញាតិវង្សានុវង្ស សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍តរៀងទៅ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្ន...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីដំណើរបេសកកម្មការទូតនៅក្រៅប្រទេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជា ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort