ជំនួបរវាងនាយករដ្ឋមន្រ្តីទាំង៣ កម្ពុជា-ឡាវ-វៀតណាម គឺដើម្បីពន្យល់ផ្ទាល់មាត់ពីការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA មិនដូចការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនឡើយ

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីកម្ពុជា សម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤រួចហើយ កម្ពុជាយើង មិនទាន់មានឱកាសបានជួបមេដឹកនាំឡាវ និងវៀតណាមនោះទេ ហើយជំនួបរវាងនាយករដ្ឋមន្រ្តីទាំង៣ កម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ គឺជាជំនួបដំបូង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនោះពន្យល់ផ្ទាល់មាត់ពីការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានគូសបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាយើង ជាអតីតភាគីនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលចាំបាច់ត្រូវពន្យល់ផ្ទាល់មាត់ដល់ភាគីឡាវ និងភាគីវៀតណាម ពីការបញ្ចប់នេះ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ក៏បានគូសបញ្ជាក់ថា ទាំងភាគីឡាវ និងភាគីវៀតណាម សុទ្ធតែបានយល់ច្បាស់ពីមូលហេតុដែលជំរុញឱ្យកម្ពុជា សម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTAនោះផងដែរ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ CLV-DTA ត្រូវបានបញ្ចប់ជាស្ថាពរចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយបានផ្ញើលិខិតផ្លូវការទៅកាន់មេដឹកនាំប្រទេសឡាវ និងវៀតណាម។ ការសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គឺធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋ និងដើម្បីដកអាវុធពីដៃក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែលើកយកប្រធានបទ កិច្ចសហប្រតិបត្តិការ CLV-DTA មកវាយប្រហារលើរាជរដ្ឋាភិបាល និងបោកប្រាស់ប្រជាពលរដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ
beylikdüzü escort escort beylikdüzü beylikdüzü escort