តើរយៈពេល៣០ឆ្នាំមកនេះ កងពលតូចលេខ៧០ បានលះបង់យ៉ាងណាខ្លះក្នុងការថែរក្សាការពារប្រជាពលរដ្ឋនិងសង្គមជាតិ?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ កងពលតូចលេខ៧០ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម និងសក្ដិសមជាទីពឹងរបស់ប្រជាពលរដ្ឋនិងសង្គមជាតិកម្ពុជាទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា វឌ្ឍនភាព និងសមត្ថភាពក្តាប់ជាប់នូវតួនាទី និងភារកិច្ច ដែលសម្រេចបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ គឺគុណបំណាច់ដ៏ធំធេងមិនកាត់ថ្លៃបានរបស់កងពលខេមរភូមិន្ទដែលបានបូជាសាច់ស្រស់ឈាមស្រស់ ហ៊ានធ្វើពលិកម្មដល់អាយុជីវិតក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ដំណាក់កាល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា យើងចាំបាច់ត្រូវថែរក្សាសន្តិភាពក្នុងប្រទេសយើងឱ្យបានជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធមីទ្ទីងរំលឹកខួប៣០ឆ្នាំ ថ្ងៃង្កើតកងពលតូចលេខ៧០ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៥ តុលា ឆ្នាំ ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort