ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២១

ក្រុងណាននីង៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ ក្រោមមូលបទ «លើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមលេខាធិការបក្ស និងឯកឧត្តមអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងថ្នាក់ដឹកនាំនៃវិស័យឯកជនជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២១ជាប់ៗគ្នាហើយ ដែលពិព័រណ៍ចិន-អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤ ទោះបីជាមានបញ្ហាប្រឈមជាសកលជាច្រើនក្តី ដូចជាវិបត្តិនៃជំងឺកូវីដ-១៩, ជម្លោះតាមតំបន់នានា, ការកើនឡើងនៃអំពើហិង្សា, ភាពជ្រុលនិយម, ការបាក់បែក, ភាពចលាចល និងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ ភាពសុខដុមរមនា ទំនុកចិត្ត និងវិបុលភាពសកល។ ក្នុងស្មារតីនេះ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយសម្រាប់ការបន្តជំរុញសកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ហើយកិច្ចខិត្តខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកលើការងារនេះ និងក្របខ័ណ្ឌសហប្រតិបត្តិការផ្សេងទៀត កំពុងនិងបានបន្តជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ហើយក៏បានក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរកការអភិវឌ្ឍ និងអនាគតប្រកបដោយវិបុលភាព។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការប្រកាន់យកនូវគុណតម្លៃនៃសន្តិភាព, សន្តិសហវិជ្ជមាន និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងចិននិងអាស៊ាន។ ទន្ទឹមនេះ ការប្រកាន់យកជម្រើស ភាពបើកចំហ ជាជាងគាំពារនិយម, ពហុភាគីនិយម ជាជាងឯកតោភាគីនិយម និងកិច្ចសហប្រតិបត្តការជាជាងការប្រឈមមុខដាក់គ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយគុណភាព ព្រមទាំងការទុកចិត្តលើគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបង្ហាញនូវភាពជឿជាក់ថា ចិន-អាស៊ានអាចសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀត និងកាន់តែបន្តរីកចម្រើនទៅមុខទៀតជាមួយគ្នា។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអបអរសាទរចំពោះកិច្ចដំណើរការនៃការចរចាក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលរំពឹងថា នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចនូវសេចក្តីប្រាថ្នារួមរបស់អាស៊ាន-ចិន ដែលចង់បានអនាគតប្រកបដោយវិបុលភាពរួមគ្នា និងចក្ខុវិស័យរបស់ប្រទេសជាសមាជិកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីផ្សេងទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ទិសដៅកសាងជាតិមួយដែលមានភាពរស់រវើក ប្រកបដោយថាមវន្ត និងមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាផ្តោតលើការកសាងស្ថាប័នរដ្ឋបាលសាធារណៈ និងក្របខណ្ឌគតិយុត្តដែលរឹងមាំ ដែលអាចជឿជាក់បាន, កសាងមូលធនមនុស្សដែលខ្លាំង, ហេដ្ឋារចនាសម្ព័ន្ធទំនើប, បណ្តាញ និងភាពជាដៃគូពាណិជ្ជកម្មធំទូលាយ ព្រមទាំងការកសាងបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល សម្រាប់ធុរជន និងវិនិយោគិនមកពីគ្រប់ទិសទី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ចិន ដែលបានបន្តផ្តល់អាទិភាព និងគាំទ្រដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់អាស៊ាន តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort