សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលផ្តោតលើកិច្ចការជាច្រើន ដើម្បីលើកម្ពស់សុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការនានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិការជាច្រើនបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់ៗរូបឱ្យកាន់តែប្រសើរជាលំដាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សេវាសុខាភិបាល ដើម្បីគាំពារសុខភាពសាធារណៈបានផ្តោតជាសំខាន់លើការកាត់បន្ថយការឈឺ និងការស្លាប់ បណ្តាលមកពីជំងឺជាពិសេសមិនឆ្លង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារកកកម្ពុជា និងអាហារូបត្ថម្ភការការពារសុខភាពសាធារណៈ ការការពារគ្រោះអាសន្នសុខភាពជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ ខណៈដែលគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ