ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពសម្តេចចៅហ្វាវាំង គង់ សំអុល

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ, សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំដ៏ក្រៃលែង ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពនៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
 
ការទទួលមរណភាពនៃសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារគង់ សំអុល មិនត្រឹមជាការ បាត់បង់ស្វាមី លោកឪពុក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់ធំធេងនូវឥស្សរជនឆ្នើមមួយរូបរបស់ជាតិ ដែលបានបូជាកម្លាំង កាយចិត្ត បញ្ញា ស្មារតី ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ នាពេលកន្លងមក។
 
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ និងសូមបួងសួងឧទ្ទិសដល់បដិសន្ធិព្រះវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានអញ្ជើញទៅកាន់សុគតិភព ជាទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...