ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពនិងសង្រ្គាម ជាស្ថានភាពដ៏ស្មុគស្មាញបំផុតដែលមនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីបញ្ចប់សង្រ្គាមនិងបង្កើតសន្តិភាព គឺតម្រូវឱ្យមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកផ្សេងជាច្រើនបន្ថែមទៀតដើម្បីរក្សាសន្តិភាព៕