សម្តេចតេជោ ហ៊ុន​ សែន បង្ហាញវីដេអូតស៊ូមតិនៅក្នុងរដ្ឋសភានីតិកាលទី១ ឆ្នាំ១៩៩៣ ស្តីពីថវិការបស់សមាជិកសភា

(ភ្នំពេញ)៖ នៅយប់ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូមួយនៃកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី១ កាលពីឆ្នាំ១៩៩៣។

សម្តេចតេជោ បានបញ្ជាក់ថា វីដេអូនេះ គឺសម្តេចចង់បង្ហាញដោយសង្ខេបនូវ​ការតស៊ូមតិនៅក្នុងការប្រជុំដំបូងរបស់រដ្ឋសភាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ នៃកិច្ចពិភាក្សាលើថវិកាសភា ឬនិយាយឲ្យស្រួលស្តាប់ គឺប្រាក់ខែសមាជិកសភា។

សម្តេចតេជោ បានបញ្ជាក់ថា ការពិភាក្សាមានរយ:ពេល ២ម៉ោង ៤២នាទី តែសុំសង្ខេប​មកត្រឹម១ម៉ោង ២២នាទី ដោយលើកយកតែមតិរបស់សម្តេច លោក ចែម ស្ងួន និងលោក ឈាន វ៉ុន ដែលទាំង ៣នាក់សុទ្ធតែជាថ្នាក់ដឹកនាំគណបក្ស​ប្រជា​ជនដូចគ្នា។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្រោយការមើល និងស្តាប់មតិរបស់សម្តេច​ដែលតស៊ូមតិ​ក្នុងវីដេអូនេះរួចទៅ ជនរួមជាតិនឹង
កាន់តែយល់ពីសម្តេច ដែលតស៊ូយ៉ាងណាទំរាំមានថ្ងៃនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort