ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨,៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤,៨ពាន់លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨,៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤,៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១,៥ លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្តេចធិបតី បានបន្ដថា រយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលការបោះទុនមិនត្រឹមតែបង្កើតការងារ ជូនប្រជាជននោះទេ ក៏ជំរុញឱ្យមានការទិញផលិតផលកសិកម្ម កាន់តែច្រើនផងដែរ។

សម្តេចបានថ្លែងដូច្នេះថា «ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨,៨២លានតោន ទៅកាន់៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤,៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»។

សម្តេចបញ្ជាក់ទៀតថា នាពេលកន្លងទៅថ្មីនេះ ឆ្លើយតបក្តីកង្វល់របស់អ្នកចិញ្ចឹមសត្វ សម្តេចបានសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ន នូវបំណែកសាច់បង្កកមួយចំនួន ដើម្បីគាំទ្រដល់អ្នកចិញ្ចឹមក្នុងស្រុក។ តែយ៉ាងណាសម្តេចសង្កត់ថា ការបិទមិនឱ្យនាំចូល ក៏ត្រូវគិតគូរអំពីតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ផងដែរ ដើម្បីកុំឱ្យមានការឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់។

កសិផលដែលកម្ពុជានាំចេញរួមមាន៖ អង្ករ ស្រូវ កៅស៊ូ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច បន្លែចម្រុះ និងកសិផលចំនួន១០០មុខផ្សេងទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុ...

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់
beylikdüzü escort escort beylikdüzü beylikdüzü escort