ឯកឧត្តមបណ្ឌិត លី ធុជ ជួបពិភាក្សាជាមួយ លោកជំទាវ Tomiko Ichikawa ឯកអគ្គរដ្ឋទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ

(ហ្សឺណែវ, ស្វីស) ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយ លោកជំទាវ Tomiko Ichikawa ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ និងកោតសរសើរចំពោះតួនាទីសំខាន់របស់ អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងការបំពេញកាតព្វកិច្ច និងការអនុវត្តតាមបទដ្ឋាននានានៃអនុសញ្ញា។

ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសន្យាបច្ចុប្បន្ន និងដំណើរការនៃជ្រើសរើសមុខដំណែងជានាយក ISU ថ្មី ព្រមទាំងបានយល់ព្រមលើភាពចាំបាច់សម្រាប់ការពិភាក្សា និងការពិគ្រោះយោបល់បន្ថែមទាក់ទងនឹងនីតិវិធីលើកិច្ចសន្យា និងការជ្រើសរើសនាយក ISU ថ្មី។

ភាគីទាំងពីរ បានពិភាក្សា និងគូសបញ្ជាក់អំពីតម្រូវការនានាសម្រាប់ការគាំទ្រជាបន្តបន្ទាប់នូវភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២២៤ របស់កម្ពុជា និងបន្តគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ ដែលប្រទេសជប៉ុននឹងទទួលតួនាទី នាពេលខាងមុខនេះ។

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort