សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស សំដៅលើការពង្រឹងចំណេះដឹងនិងជំនាញ ប្រកបដោយសីលធម៌និងគុណធម៌

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់ក្នុងការចូលរួមចំណែកក្នុងការកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។ សម្ដេចថា សូចនាករក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស គឺជាសមត្ថភាពជំនាញ ដែលផ្អែកលើគុណាធិបតេយ្យ ឆន្ទៈ ម្ចាស់ការ ក្នុងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាឥរិយាបទសីលធម៌និងគុណធម៌។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការងារតូចបូកចូលគ្នាក្លាយទៅជាកិច្ចការធំ ដូចនេះធនធានមនុស្សដែលមានសមត្ថភាព អាចវាយតម្លៃសភាពការណ៍ និងអាចជំរុញការអនុវត្តផែនការឬគោលការណ៍ច្បាប់ ប្រកបដោយភាពបត់បែន ដោយប្រកាន់ខ្ជាប់នូវអនុវត្តច្បាប់ និងពង្រឹងនីតិវិធីឱ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣-២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្...

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort