សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិល្បករខ្មែរច្រើនជំនាន់បានលះបង់កម្លាំងកាយចិត្ត ដើម្បីថែរក្សា ការពារកេរ្តិ៍មរតកដូនតា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករខ្មែរច្រើនរាប់មិនអស់ គ្រប់ជំនាន់ បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ទេពកោសល្យ រហូតពេញមួួយជីវិតរបស់ខ្លួន ដើម្បីការពារកេរ្តិ៍មរតកដូនតាគ្រប់ទម្រង់ឱ្យបានល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក» ។

សម្តេចធិបតី បានថ្លែងបន្តថា សិល្បករខ្មែរបានបំផុសគំនិតច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈ វប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរ ជាមួយធម្មជាតិដែលមាននៅតាមចម្លាក់នានានៅតាមប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាការលម្អនៃការរស់នៅរបស់ប្រជាជនឱ្យកាន់តែលេចធ្លោឡើង តាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ និងទម្រង់ក្បាច់បុរាណជាច្រើន ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរឱ្យនៅដិតដាមជានិច្ចកាលក្នុងស្មារតី និងក្នុងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់ៗរូប៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort