រដ្ឋលេខាធិការ ជុំ សុន្ទរី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ ភារធារីស្ថានទូតអាមេរិក Andrew Herrup

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្កែផ្ការវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ការកើនឡើងនូវវត្តមានរបស់ក្រុមហ៊ុនអាមេរិកនានានៅកម្ពុជា កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌និងវត្ថុបុរាណ កិច្ចសហប្រតិបត្តិការលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (POW/MIA) ដែលកម្ពុជាត្រូវបានចាត់ទុកថាជា “ដៃគូដ៏ល្អបំផុត” និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យសុខាភិបាល អប់រំ មាតុភូមិនិវត្តន៍ និងទេសចរណ៍។ ឯកឧត្តមបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការរីកចម្រើនបន្តទៅទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។

កិច្ចពិភាក្សានេះ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានផងដែរ ខណៈដែលកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកសម្រាប់រយៈពេលបីឆ្នាំពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ នៅខែកក្កដាខាងមុខ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុ...

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់
beylikdüzü escort escort beylikdüzü beylikdüzü escort