សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ប្រសិនបើខ្មែរក្រហម មានគណបក្សនយោបាយត្រឹមត្រូវ ចូលរួមការបោះឆ្នោត និងមានអាសនៈក្នុងសភា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការកាត់ទោសខ្មែរក្រហម?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងគួរតែអរគុណប៉ុលពត ដែលបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងប៉ារីសមិនចូលរួមក្នុងការបោះឆ្នោត ព្រោះប៉ុលពតកសាងកំហុសដោយខ្លួនឯង ទើបផ្តល់ឱកាសឱ្យយើងអាចកម្ចាត់ខ្មែរក្រហមទាំងអង្គការចាត់តាំងនយោបាយនិងយោធា តាមរយៈនយោបាយឈ្នះ-ឈ្នះ មិនមែនតាមរយៈអ៊ុនតាក់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ប្រសិនបើខ្មែរក្រហមចូលរួមការបោះឆ្នោត មានគណបក្សនយោបាយត្រឹមត្រូវ និងមានអាសនៈក្នុងសភា នោះយ៉ាងហោចណាស់ខ្មែរក្រហមទទួលបាន ២ ឬ៣ អាសនៈដែរ។ បើដូច្នោះ តើនរណាជាអ្នកទទួលខុសត្រូវក្នុងការកាត់ទោសខ្មែរក្រហម?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា