សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែនកម្ពុជា-វៀតណាម នោះទេ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចំពោះគម្រោងព្រែកជីកហ្វូនតេជោ គឺមិនអាចក្លាយទៅជាព្រំដែនរវាងកម្ពុជា និងវៀតណាមនោះទេ។ ការបញ្ជាក់របស់សម្ដេច ធ្វើឡើងក្នុងពេលដែលសម្ដេចថ្លែងសារពិសេស ស្ដីពីព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
 
សម្ដេចតេជោ បានរំលឹកថា នៅក្នុងព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រនេះ មាន៨០គីឡូម៉ែត្រសម្ដេចបានដឹកនាំធ្វើរួចទៅហើយ ដែលនៅពេលនោះគឺមាន ឯកឧត្ដម ប៉ុល សារឿន បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានចូលរួមដឹកនាំធ្វើ ដោយកាលនោះលោក ជាអភិបាលខេត្ដតាកែវ។
 
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រឡាយលេខ១៥ ដែលមានប្រវែង៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង វាគ្រាន់តែត្រូវការពង្រីកវាតែប៉ុណ្ណោះ វានឹងក្លាយទៅជា ប្រព័ន្ធដឹកជញ្ជូនដ៏ល្អ។ ជាមួយគ្នានៅក្នុងឆ្នាំ១៩៩៣ ក៏ក្រុមប្រឆាំងឃោសនាថា ប្រឡាយនេះ គឺជាប្រឡាយព្រំដែនកម្ពុជា-វៀតណាមផងដែរ។
 
សម្ដេចតេជោ បានចោទជាសំណួរទៅកាន់អ្នកនយោបាយនិរទេសខ្លួននៅក្រៅស្រុកថា បើព្រែកជីកនេះ ក្លាយជាព្រំដែនវៀតណាម-កម្ពុជា ហេតុអ្វី វៀតណាមចាំបាច់កង្វល់? វៀតណាមត្រូវតែស្វាគមន៍ ព្រោះវាបានទឹកដីកម្ពុជាតាំងពីខេត្ដកណ្ដាលទៅ ឬមួយអ្នកមានចេតនាអ្វី អ្នកត្រូវចាំ ផលប្រយោជន៍កម្ពុជាគឺធំណាស់ ដូច្នេះកម្ពុជាត្រូវតែជីកព្រែកនេះឱ្យបាន៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ។
beylikdüzü escort escort beylikdüzü beylikdüzü escort