សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានគោលការណ៍យកប្រទេសជាមូលដ្ឋានយោធាឱ្យប្រទេសណាមួយនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានគោលការណ៍យកប្រទេសរបស់ខ្លួនបម្រីជាមូលដ្ឋានឱ្យប្រទេសណាមួយប្រឆំាងនឹងប្រទេសណាមួយទេ។ សម្ដេចថា យើងចង់បានតែសុខទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កុំយករឿងជម្លោះភូមិសាស្រ្តតំបន់មកដាក់បន្ទុកលើកម្ពុជា ព្រោះកម្ពុជាមិនមានជម្រើសចាប់យកអ្នកណាប្រឆាំងអ្នកណានោះទេ កម្ពុជាត្រូវតែសាមគ្គីទាំងអស់គ្នា។ សម្ដេចធិបតីសង្ឃឹមថា នយោបាយភូមិសាស្រ្តការប្រកួតប្រជែងមិនឈានទៅដល់ការប៉ះទង្គិចគ្នា ឬធ្វើឱ្យបាត់ស្ថិរភាពនៅក្នុងតំបន់ ឬក៏ពិភពលោក ដូចកាលពីទស្សវត្សរ៍ទី៧០ និង៨០នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort