សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាមាន ឬគ្មានការវិនិយោគរបស់បរទេសក៏ដោយ ក៏កម្ពុជាត្រូវតែសម្រេចឱ្យបាននូវព្រែកជីកហ្វូណនតេជោ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលបង្កើតចលនាប្រឆាំងថា អ្នកឯងមិនជោគជ័យទេ ព្រោះអ្នកឯងប្រឆាំងចលនាជាតិរបស់ប្រជាជនខ្មែរដើម្បីផលប្រយោជន៍ប្រវត្តិសាស្រ្តរបស់កូនខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤៕