សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្រោមកិច្ចស្វាគមន៍ពីសំណាក់បងប្អូនខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសអូស្ត្រាលី) ខណៈសម្តេចធិបតីដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ