សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ក្រុងណាននីង ត្រៀមអញ្ជើញបើកពិព័រណ៍ចិន-អាស៊ាន

(ណាននីង, ចិន)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីហើយ ដើម្បីត្រៀមបើកពិព័រណ៍ចិន-អាស៊ានលើកទី២០។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងណាននីង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី តំណាងតំបន់​ស្វយ័តក្វាងស៊ី អមដំណើរដោយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង។

សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ​ទៀត​រវាងចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។

មេដឹកនាំប្រទេសសមាជិកអាស៊ាន ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់មួយនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាងត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដីក៏ដោយ។
beylikdüzü escort escort beylikdüzü beylikdüzü escort